(បន្ទាយមានជ័យ)៖ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអមដំណើរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងប្រវែង៧គ.ម តភ្ជាប់ពីផ្លូវជាតិលេខ៦ ឃុំឈ្មួរមានជ័យ ដល់វត្តប្រាសាទស្រះកណ្តាល (ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាចំណងដៃថ្មីរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនអ្នកបន្ទាយមានជ័យ។ នាដើម្បីបន្តមានសន្តិភាពនិងការអភិវឌ្ឍ។ ពិធីខាងលើមានការអញ្ជើញចូលរួមមាន ឯកឧត្ដម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំអង្គភាពនានាជំវិញខេត្ត ស្រុក បងប្អូនប្រជាពលរដ្ឋ។ សំណូមពរសូមប្រជាពលរដ្ឋរួមគ្នាទៅឆោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាអតមៈ។